ពិធីភ្ជាប់ពាក្យ
តាមប្រពៃណីខ្មែរ មុននឹងឈានចូលដល់រៀបអាពាហ៍ពិពាហ៍
គឺមានពិធីច្រើនយ៉ាងណាស់ដូចជា ការចូលចែចូវរវាងមេបា ពិធីស៊ីស្លា រហូតដល់បីលើកក៏មានដែរ ក្នុងន័យចង់ដឹងថា តើកូនស្រី របស់អ្នកដែលខ្លួនពេញចិត្តនោះ មានជាប់ពាក្យជាប់សំដីជាមួយអ្នកដ៏ទៃ ឬ មានគួកំណាន់ចិត្តហើយឬនៅ។
នៅពេលដឹងថា ពិតជានៅមិនទាន់មានជាប់ពាក្យជាប់សម្តីជាមួយអ្នកណាម្នាក់នៅទេគឺ ខាងប្រុសក៏ចូលមកស្តីដណ្តឹងអោយកូនប្រុសរបស់គាត់យកជាគូអនាគតតែម្តង។
នេះជាគ្រឿងរណ្តាប់ផ្លែឈើគ្រប់មុខដែលខាងប្រុសយកមកស្តីដណ្តឹងខាងស្រី
តាមលក្ខណៈប្រពៃណីខ្មែរ គឺមានផ្លែឈើ៣២មុខ ឬតិចជាក៏បានដែរតែគេសន្មតថាមាន៣២មុខ
ដូចជា ដូង ដំឡូង ស្វាយ ក្រូច ចេក អំពៅ ត្រាវជាដើម។
ការចូលដណ្តឹងគឺមានពុកម្តាយ ទាំងសងខាងចូលរួមដឹងលឺ និមានញាតិមិត្តធ្វើជាសាក្សីទៀតផង។
មេបាខាងប្រុសក៏ចាប់ផ្តើមពាក្យសម្តីមុន ទម្រងប្រពៃណីខ្មែរ និងសាកសួរពីតម្លៃ ខាន់ស្លា ឬតម្លៃទឹកដោះ។
បើតម្លៃនោះថ្លៃពេកក៏មានការចរចារណ៍អោយសមរម្យតាមសមត្ថភាពគ្រួសារខាងប្រុសផងដែរ។
ពុកម៉ែខាងប្រុស
និងពុកម្តាយខាងស្រីនិយាយតម្លៃខាន់ស្លា ដោយមានអ្នកមហា និង មេបាទាំងសងខាងចូលរួម
កាលណាត្រូវតម្លៃខាន់ស្លាហើយ ពុកម្តាយទាំងសងខាងក៏ជូស្លាម្លូរគ្នាពិសារ
ដែលហៅថាពិធីពិសាល្លា ដើម្បីភ្ជាប់សាច់ភ្ជាប់ឈាមនិងគ្នា។
បន្ទាប់មកក៏ជូននំចំណីពិសារលៀងមាត់ ដើម្បីអោយមានភាពត្រជាក់ត្រជុំ សុភមង្គលដល់កូនចៅ
ក្រោយពីពុកម្តាយទាំងសងខាងត្រូវរូវគ្នាហើយ ក៏កោះហៅកូនក្រមុំ និងកូនកម្លោះអោយមកជួបគ្នាដើម្បីធ្វើពិធីភ្ជាប់ពាក្យ
គូទាំងពីរបានមកដល់លើកម្រាលក៏ចាប់ផ្តើមថ្វាយបង្គំមេបាទាំងសងខាង
ក្នុងការដឹងគុណ និងថ្លែងអំណគុណពួកលោដែលចូលមកចែចូវអោយអ្នកទាំងពី។
បន្ទាប់មកថ្វាយបង្គំពុកម្តាយ
លោកទាំងពីរក៏ជូនពរជូនជ័យដល់កូនទាំងពីរអោយមានសេចក្តីសុខសុភមង្គល
បន្ទាប់មកថ្វាយបង្គំពុកម្តាយខាងស្រី លោកទាំងពីរក៏អោយពរជ័យដូចគ្នាដែរ ។
អោយពរជ័យ
ការភ្ជាប់ពាក្យក៏ឈានចូលមកដល់ ដោយមានបំពាក់ជញ្ជៀន អោយគ្នាទៅវិញទៅមក
ជញ្ជៀនភ្ជាប់ពាក្យ
ការបំពាក្យជញ្ជៀនគឺធ្វើឡើងនៅម្រាមដៃងៀងខាងឆ្វេងជាសញ្ញាថាពីពេលនេះទៅអ្នកជាមនុស្សដែល
មានគេធ្វើជាម្ចាស់ហើត ជាមនុស្ស មិនមែននៅឡេះឡោះដូចកូនក្មេងទៀតឡើយ។
មនុស្សប្រុសដ៏ទៃក៏មិនអាចមកឆាឆៅ និងចែងចង់ដូចកាលគ្រាមុននោះទេ។
ក្រោយពីបំពាក់ជញ្ជៀនហើយ ក៏មានការជូនរូបបេះដូងអោយគ្នាទៅវិញទៅមកជាសញ្ញាថា
រូបកាយមានពីរមែនតែចិត្តគំនិតមានតែមួួយរួចសុខ រួមទុក ជាមួយគ្នា។
លោកមេបាទាំងសងខាងធ្វើការប្រៀបប្រដៅ ចំនួយពុកម៉ែ អោយកូនចៅចេះស្រលាញ់គ្នា គោរពគ្នាទៅវិញទៅមក ត្រូវដឹងគុណពុកម្តាយទាំងសងខាង បម្រើលោកទាំងសងខាង គ្មានគុណណាធំជាងពុកម្តាយឡើយ ជាដើម។
ទោះពេលណាពុកម្តាយជាអ្នកមើលថែកូនគ្រប់គ្រា។
កម្មវិធីចុងក្រោយគឺ ចងដៃកូនប្រុសកូនស្រី ដើម្បីអោយមានដើមទុនក្នុងការកស៊ីផង
ជាការភ្ជាប់និស្ស័យជាមួយគ្នាផង។
ពុកម្តាយជាអ្នកផ្តើមចងដៃសង្កត់ព្រលឹងមុនគេ
ខាងស្រី
ខាងប្រុស
បន្ទាប់មកបងប្អូន
និងសាចញាតិអ្នកភូមិផងរបងជិតគ្នា
Comments
Post a Comment