តំបន់អភិរក្សសត្វស្លាបទូលព័ន្ធតាឡីបឹងស្នេហ៍(មានវីដេអូ)

   កម្មវិធីជិះកង់កម្សាន្តទៅខេត្តព្រៃវែងស្រុកបាភ្នំដែលជាតំបន់អភិរក្សសត្វស្លាបរៀបចំដោយក្រុមតោះជិះកង់និងប្អូនប្អូនចម្រុះក្រុមសរុប២៣រូបកាលពីថ្ងៃអាទិត្យទី១២មករា២៥៦៣/2020។

  យើងបាបជួបជុំគ្នានៅវិមានឯករាជ្យវេលាម៉ោងប្រាំនិងសាមសឹបនាទីក៏បានចេញដំណើរ ដោយកង់ភ្នំឆ្លងកាត់កំពង់ដរអរិយក្ស ល្វាឯម ស្ពានពាម រហូតដល់តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី ដែលមានរយៈចំងាយប្រហែលប៉ែតសិបប្រាំគីឡូម៉ែត្រ បើយើងធ្វើដំណើរតាមត្រើយខាងជើងទន្លេមេគង្គ និងប្រហែលមួយរយគីឡូម៉ែត្របើធ្វើដំណើរតាមផ្លូវលេខជាតិលេខមួយ។
  បឹងស្នេហ៍ជាអំណោយផលធម្មជាតិ សណ្ឋានដីសើមដែលបង្ករភាពងាយស្រួលដល់បងប្អូនប្រជាកសិករប្រកបកសិកម្មបានយ៉ាង និងអាចទាញយកទឹកពីផ្ទៃបឹងមកស្រោចស្រប់ដំណាំស្រូវ និងតំណាំផ្សេងបាន។  វាស្រែខៀវខ្ចីប្រទាក់ក្រឡាគ្នាមិនដាច់រយៈគួរគយគន់ អមដោយដើមត្នោតតូចធំជាលម្អរជុំវិញមាត់បឹងនេះ។

  ទូកទេសចរបណ្តែតខ្លួនលើផ្ទៃគង្គា គ្របដោយដំបូលរេរាំតាមកំលាំងរលកតូចធំម្តងលេចម្តងអណ្តែត លាយឡំដោយខ្យល់ជំនោត្រជាក់ កំពុងត្រៀមខ្លួនទន្ទឹងផ្លូវអ្នកទេសចរណ៍មកកម្សាន្តសត្វស្លាបរាប់ម៉ឺនដែលកំពុងរកចំណីខ្លះ ហែបហែលបណ្តែតខ្លួនលើដងជលសាខ្លះ និងខ្លះទៀតកំពុងតែហោះហើរសំដែងកាយលើផ្ទៃមេឃា។  ផ្ទះដីដែនដីកោះស្នេហ៍មានប្រមាណជាប៉ែតសិបហិតាក៏ពិតមែន ប៉ុន្តែបក្សាបក្សីតូចធំទាំងឡាយបានក្រាលខ្លួនគ្របដណ្តប់ពាសពេញធរណីស្ទើរតែរកចន្លោះគ្មាន។  សម្លេងយំខ្ញៀវខ្ញារ ចេកចាច កងរំពងពេញផ្ទៃកោះមួយនេះ។
សម្លេងរំភើបចេញពីក្រអៅបេះដូងរបស់អ្នកទេសចរណ៍ដោយកង់បានលាន់ឮឡើងថា«អស្ចារ្យណាស់ ស្ទើរមិនគួរជឿថាផ្ទៃដីតូចសោះបែរជាមានសត្វស្លាបច្រើនដល់ម្លឹង មើលនោះហ្ន៎!ច្រើនណាស់»។

  នៅលើកោះមានកញ្ចុះតូចធំ និងរោងសំណាក់សំរាប់មើលសត្វ ព្រមទាំងបានសម្រាកលំហែរកាយបំបាត់ការនឿយហត់ ប្រមទាំងប្តូរបរិហាកាសបានយ៉ាងល្អប្រសើរ។

  ក្រុមកង់យើងបានទៅដល់គោលដៅដោយសុវត្ថិភាព ទោះជាតាមដងផ្លូវយើងបានជួបនឹងឧបសគ្គខ្លះៗ ដូចជាដីហុយដោយសារស្ថានភាបផ្លូវកំពុងសាងសង់ថ្មី និងដួលកង់ដោយសារបុកកូនសុនខ ប៉ុន្តែមិនបានបង្ករជាគ្រោះថ្នាក់អ្វីជាធំកំភួនឡើយ។

  ប្រហែលម៉ោង១១យើងបានទៅដល់គោលដៅ និងក្រោយមើលសតកវស្លាបរួចហើយម៉ោងប្រហែលបីល្ងាចបានត្រឡប់មកភ្នំពេញវិញ។
គ្រប់គ្នាបានដល់ភ្នំពេញវិញម៉ោងប្រហែប្រាំបីយប់ ដោយបែងចែកជាពីរមធ្យោបាន គឺត្រឡប់វិញដោយដាក់កង់លើរថយន្ត និងជិះកង់ត្រឡប់វិញវិលជុំ។

    យើងសប្យាយរីករាយនឹងការបានទៅឃើញបក្សាបក្សីដោយផ្ទាល់ និងជាការរួមចំណែកលើកស្ទួយ ផ្សព្វផ្សាយដល់មហាជនផងគ្នាឲ្យបានស្គាល់ផងដែរ។
   សូមបងប្អូនចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកឲ្យបានគ្រប់គ្នា។
ទីតាំង:តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង
មធ្យោយបាយមើលសត្វស្លាបៈ ដោយទូកទៅមកតំលៃប្រហែលប្រាំមួយម៉ឺនរៀល
ទំដីកោះស្នេហ៍ៈប្រហែលប៉ែតសិបហិតា
ការលំហែរៈ កញ្ចុះតូចធំ និងសាលាសំណាក់
រយៈពេលជិះៈប្រហែល១៥នាទី












រោងមើលសត្វ






សត្វងាប់ដោយធម្មជាតិ









កម្រងរូបភាបនៃក្រុមកង់ទៅមើលសត្វស្លាប




































































វីដេអូនៃការដំណើរទៅជិះទូកមើលសត្វ



បឹងស្នេហ៍ជម្រកសត្វស្លាប





Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន