របៀបថែកាំបិតក្រោយសំលៀង

 #កញ្ចែតកូនកាត់

         #របៀបថែកាំបិត

សួស្តី, #ថ្ងៃនេះខ្ញុំសូមលើកយករបៀបថែកាំបិតមកបរិយាយម្តង។

បងប្អូនតែងតែឆ្ងល់ និងបានជួបបញ្ហានេះដូចគ្នា។


    #ហេតុអ្វីកាំបិតក្រោយសំលៀងបែរជាឡើងក្រម៉ៅតាមកន្លែងសំលៀង?  ហើយធ្វើយ៉ាងណាទើបបាត់ពណ៌នេះ?

             ក្រោយសំលៀងរួច

    ខ្ញុំបរិយាយលើកនេះមិនវែងពេកទេ ធម្មតាគ្រឿងស្មិតដែកខ្មែរ ឬបរទេសក៏ដោយគឺប្រាកដជាឡើងក្រម៉ៅ បើជាងស្មិតមិនប្រើសារធាតុជំនួយ ឬលោហធាតុមិនបង្កច្រែះ។  បើសួរខ្ញុំថាសារធាតុអ្វី?  នោះខ្ញុំក៏មិនទាន់បានសិក្សាជ្រៅជ្រះដែរ។            ចំណែកកាំបិតដែលស្មិតនៅខ្មែរយើង ដោយសារតែប្រើដែកចន្ទាសមកកែច្នៃ គឺប្រាកដណាស់នឹងឡើងក្រម៉ៅ ឬច្រែះ។

    វិធីដោះស្រាយមានមួយដែលខ្ញុំបានធ្វើការសាកល្បង និងអនុវត្តន៍រាល់ថ្ងៃគឺ #ក្រោយពេលសំលៀងរួចយកក្រដាសខាត់ម៉ត់លេខ៣២០  ឬបួនរយជាងមកខាត់សំអាត។  ធ្វើដូច្នេះកាំបិតរបស់លោកអ្នកនិងរក្សាសរលោងដូចដើម។

  សូមប្រយ័ត្នៈ  កាំបិតក្រោយសំលៀងហើយមុតណាស់ ដូច្នេះសូមព្យាយាមកុំខាត់ត្រូវមុខវា។

   ចំណែកធ្វើយ៉ាងណារក្សាភាពសបានយូរនោះ ខ្ញុំបានបរិយាយនៅអត្ថបទមុនៗរួចហើយ។

                                 អរគុណចំពោះការអានអត្ថបទនេះ។

ប្រើក្រដាសខាត់

     សូមអង្កេតតាមរូប


ខាត់រួច



Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន