ភាពខ្វះចន្លោះនៃទឹកដៃផលិត

 ទឹកដៃនៅស្ទើរ

  ជម្រាបសួរអតិថិជនជាទីគោរព




ខ្ញុំតែងតែបានទទួលខមមិនថាទឹកដៃនៅស្ទើរ

 បាទខ្ញុំទទួលស្គាល់ថានៅស្ទើរមែន មិនទាន់គ្រប់មែន។   ប៉ុន្តែខ្ញុំសុំការណែនាំថាស្ទើរចំណុចណា?

  ពេលនោះគឺគ្មានចម្លើយមកវិញឡើយ តើលោកអ្នកដឹងថាហេតុអ្វីឬទេ?


ហេតុផលគឺមិនទាន់បានប៉ញ មិនទាន់បានឃើញផ្ទាល់ មិនទាន់បានប្រើ ទើបមិនអាចវាយតម្លៃឱ្យជាក់ស្តែងបាន។



ចុះសាន់រ៉ាយហ៊ានទទួលយកការពិតដែរឬទេ?

  ដោយសារសាន់រ៉ាយជាអ្នកលក់ក្នុងសម័យទំនើប ហើយក៏បានឆ្លងកាត់ក្រុមហ៊ុនអនឡាញរបស់ជប៉ុនលក់នៅសាំងហ្គាពួផង ដូច្នេះមិនដែលខ្លាចឬបដិសេធមតិអតិថិជនឡើយ។  ប៉ុន្តែត្រូវការហេតុផលមួយជាក់លាក់ដើម្បីកែតម្រូវ។


តើផលិតផលជប៉ុនល្អិតល្អន់ទេ?

  ឆ្លងតាមបទពិសោធន៍កន្លងមក រួមទាំងខ្ញុំទៅពិនិត្យទំនិញផ្ទាល់នៅវៀតណាមដោយផ្ទាល់សូមជម្រាបថា ល្អិតល្អន់ណាស់ ពិនិត្យណាស់ ព្រោះបើយើងឃើញខុសភ្ញៀវក៏ឃើញខុសដែរ បើខុសហើយគឺលក់មិនងាយនឹងដាច់ឡើយ។ 


គំរូនេះហើយដែលធ្វើឱ្យខ្ញុំយកមកកែច្នៃបន្ថែមនូវគ្រឿងស្មិតដែកនៃគ្រួសារខ្ញុំ។  

ពិតមែនហើយ ការលេងស្ពាន់នៅស្ទើរច្រើនពិតមែន ដោយសារខ្ញុំទើបតែប្រឡូកលើគ្រឿងស្មិតកាំបិតប៉ូវថៅនេះ។


បើនិយាយរឿងគុណភាពខ្ញុំពិនិត្យល្អិតល្អន់ សូមរាប់រងថាមិនចាញ់រោងជាងដទៃឡើយ។

ហេតុអ្វីខ្ញុំដឹង ដងគឺខ្ញុំបញ្ចុះផ្ទាល់ដៃ ផ្លែខ្ញុំសំលៀងផ្ទាល់ដៃដោយបច្ចេកទេសត្រឹមត្រូវ ដូច្នេះ ស្រួយ ឬជ្រាយខ្ញុំស្ទើរតែដឹងទាំងស្រុងទៅហើយ។


ចុះហេតុអ្វីអតិថិជនប្រើទៅឆែប?


  ចំណុចនេះជាបច្ចេកទេសនៃការកាប់របស់អ្នកប្រើប្រាស់ បង្ខំដៃពេក ទុកចោលហាលថ្ងៃពេកណ្តាលឱ្យដងកាន់តែស្រកសាច់ឈើ កាប់ដោយគងផ្លែជាដើម។

ប៉ុណ្ណឹងជាងដើមចមនៃការបរិយាយថ្ងៃនេះ ។

   ជាចុងក្រោយសាន់រ៉ាយសូមថ្លែងអំណរគុណលោកអ្នកដែលជួយណែនាំកែលម្អមកាន់សាន់រ៉ាយ។

Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន