អាពាហ៍ពិពាហ៍


សម្រាប់ប្រជាជនខ្មែរការរៀបការពិតជារឿងចាំបាច់ ដែលម្នាក់ៗមិនអាចខ្វះខាតបាន។
ដើម្បីបំពេញមុខមាត់ ឳពុកម្តាទាំងសងខាងផង ដើម្បីអោយញាតិមិត្តទាំងឡាយទទួលស្គាល់ថាជាប្តីប្រពន្ធស្របច្បាប់ផង។
ទោះបីពិធីរៀបអាពាហ៍ពិពាហ៍មានការកា្លយទៅកាន់របៀបរបរទេសខ្លះ ក៏ពិតមែន តែក៏នៅមានពិធីបែបប្រពៃខ្មែរច្រើនដែរ។


ដូចជាពិធីកាត់ផ្លែឈើ គឺបានប្រែក្លាយមកពីបរទេស ដែលគេកាត់នំដើម្បីអបអរគូស្វាមីភរិយាថ្មី
ប៉ុន្តែអ្វីដែលគេយកមកកម្លាយដូច្នេះ មិនមែនក្នុងន័យថែរក្សាប្រពៃណីបរទេសនោះទេ គឺគ្រាន់តែដើម្បីបង្កើននៅភាពសប្បាយរីករាយ និងចំណងអនុស្សាវរីយ៍ថ្មីមួយទៀង។

ពិធីបញ្ចុកផ្លែឈើ ដើម្បីអោយភាពត្រជាក់ត្រជុំជាមួយគ្រួសាថ្មី និងរកស៊ីមានបានក្នុងការប្រកបមុខរបរប្រចាំជីវិត។
ហើយក៏ក្នុងន័យថាអោយមានកូនចៅដែលចេះដឹងគុណពុកម៉ែផងដែរ។


ការរាំលេងសប្បាយជាចង្វាក់ស្លូរដើម្បីបើកកម្មវិធីលេងសប្បាយក្នុងថ្ងៃជ័យមង្គលនេះ



ភ្ញៀវទាំងខាងប្រុស និងខាងស្រីចូលរួមពីធីរៀបមង្គលការនិងពីសារភោជនាហារ ព្រមទាំងចងដៃជាទឹកប្រាក់ ដល់កូនប្រុស កូនស្រីអ្នករៀបមង្គលការ។


មិនតែប៉ុណ្ណោះ ក៏រាំលេងកម្តររោង


 ការរាំលេង បង្ករការសប្បាយរីករាយ តាមចង្វាក់ រាំវង់ និងបែបញាក់តាបែបពួកអឺរ៉ុបក៏មានដែរ។


 ជាពិសេសគឺការថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍
 កូនកំលោះ និងកូនក្រមុំក៏ថ្លែងអំណរអគុណចំពោះភ្ញៀបគ្រប់រូបដែលបានចូលរួមក្នុងថ្ងៃមង្គលរបស់ពួកគេ។


Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន