ចូលឆ្នាំខ្មែរ

តាមប្រពៃណីខ្មែរ ថ្ងៃចូលឆ្នាំគឺធ្វើនៅថ្ងៃទី១៣ ១៤​ ១៥ ខែចេត្រ(មេសា) ដែលជាដូវប្រាំ និងមិនមានភ្លៀងធ្លាក់ ។ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រជាជនាខ្មែរគ្រប់រូបនាំគ្នាទៅវត្ត
ពេលព្រឹកប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងធ្វើការបង្សុកូលឧទ្ទិសបុណ្យកុសលជូនដូនតា ញាតិកាដែលបានធ្វើកាលកិរិយាទៅកាន់លោកខាងមុខ អោយទទួលបានសេចក្តីសុគតិភព។
ពេលរសៀលលេងល្បែងប្រជាប្រិយ៍ដូចជា ទាញព្រ័ត បោះអង្គុញ បោះឈូង វាយក្អម ឡើងសសរខ្លាញ់ ល្បែងចំបាប់ ប្រណាងរទេះគោជាដើម។
នេះជាល្បែងវាយក្អមបំបែក​

នេះជាការរាំរង់ លេងកម្សាន្តជុំញាតិមិត្ត
ការរាំលេងមិនមិនកាន់ចាស់ក្មេងឡើយ

ក្នុងពិធីជុំញាតិបែបនេះ គឺមានតែក្នុងពីធីចូលឆ្នាំទេដែលធំជាងគេ

ដោយប្រជាជនគ្រប់បានត្រឡប់ពីកន្លែងធ្វើការងារ ឆ្ងាយមកលេងស្រុកកំណើតដើម្បីជួបជុំញាតិមិត្ត
សាច់សាលោហិត
ហើយក៏ជាដូវកាលមួយដែលយុវជនយុវនារី ស្គាល់គ្នាផងដែរ។
ការវាយក្អមគឺវាយដោយដំបងវែង ហើយក្អមវិញត្រូវបានចងនៅកន្លែងខ្ពស់ដែលធ្វើអោយពិបាកវាយ។

មុនចូលទៅវាយក្អមគណកម្មបានប្រកាលរកអ្នកស្ម័គ្រចិត្ត ហើយមុននឹងចូលវាយ
ត្រូវយកក្រមា ឬកន្សែងមករុំុំភ្នែកដោយមិនអោយមើលឃើញឡើយ។
រួចបង្វិលអ្នកវាយក្មមបីជុំ បន្ទាប់មកអោយចូលវាយក្អមដោយមិនអោយរាវរកទីកន្លែងដែលចងក្អម
ឡើយ។វាយខុសបីដង ត្រូវប្តូរវេនអ្នកថ្មីម្តង។
ចងបិទភ្នែក

កំពុងវាយក្អមតែខុស

អ្នកទស្សារីករាយសប្បាយពេលបានឃើញវាយខុសគោលដៅ

 នៅក្នុងក្អមដែលបានចងនោះ មានដាក់ម្សៅ និងប្រាក់លើកទឹកចិត្តអ្នកវាយទៀតផង។
បើវាយខុសមិនបានទទួលវង្វាន់នោះឡើយ។

Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន