ស្រ្តីវ័យចំណាស់និងក្តាកី
នៅក្រោមផ្ទះ មានបង្គោលជ្រុងៗ និងសសៃអំបោះក្រាលជាបន្ទះ និងសម្លេង ប៉ៈឆាងៗ ដែលលាន់ឡើងបន្តបន្ទាប់គ្នាមិនដាច់រយៈ យើងឃើញស្ត្រីវ័យបជ្ឈិមប្រហែល៦០ឆ្នាំ កំពុងបោះកូនត្រល់ច្រិលចុះច្រិលឡើង។
ខ្ញុំក៏ចូលដល់ក្រោមផ្ទះលើកដៃទាំងទ្វេផ្គុំគ្នានិយាយឡើង៖
ខ្ញុំៈជំរាបសួរអ៊ំ
អ៊ំស្រីៈចា៎ជំរាបសួរ មានការអ្វីក្មួយ មកអង្គុយលេងសិន។
ខ្ញុំក៏ចូលដល់ក្បែរក្តាកីហើយ តបវិញថា
ខ្ញុំៈ បាទអ៊ំ ខ្ញុំឃើញអ៊ំកំពុងត្បាញក៏ចូលលេង ខាងនេះជនជាតិជប៉ុន គាត់ចង់មើលការត្បាញ់ដែរ តើខ្ញុំសុំមើលបានទេអ៊ំ?
កូនកំលោះនៅក្រោមផ្ទះកំពុងដើរទៅក្រោយ គាត់ស្រែកឡើងថ្នមៗ អាក្អូនយកកៅអីឲ្យពូអង្គុយលេង ។
ខ្ញុំពោលឡើងៈ បាទមិនអីទេអ៊ំ ខ្ញុំនឹងទៅវិញឆាប់ៗទេ។
ខ្ញុំបន្តទៀត អ៊ំតើនេះហូលមែនទេ?
អ៊ំៈ ចា៎ ហូល នេះសាច់សូត្រ ក្មួយស្ទាបមើលរលោងណាស់។
ខ្ញុំៈ តើសូត្រនេះជារបស់ខ្មែរយើងមែនទេអ៊ំ?
គាត់តប ចា៎យកមកពីតាកែវ និងវៀតណាមខ្លះក្មួយ។
ខ្ញុំៈ អ៊ំតើមួយកីនេះត្បាញ់ប៉ុន្មានខែ?
អ៊ំៈបើអំបោះធម្មតឋបួនទៅប្រាំមួយខែណុះ ហើយបើសូត្រវិញមួយឆ្នាំពីរបានហើយ ណាមួយសុខភាពមិនស្រួលផង មិនសូវបានត្បាញទេ។
ខ្ញុំៈ បាទ ចុះទៅលក់នៅណាអ៊ំ។
អ៊ំៈ អូឬស្សី មួយក្បិនបាន៤០ដុល្លាជាងដែរ ត្បាញរួចមានគេមកយកដល់កន្លែង។
នេះគឺការសន្ទនាខ្លីៗដែលខ្ញុំបានចូលមើលតម្បាញ់បែបប្រពៃណី នៅភូមិកោះដាច់ ក្រោយត្រឡប់ពីជិះកង់ដល់ចុងកោះដែលជារម្មណីយដ្ឋានធម្មជាតិ។ បន្តិចក្រោយមក ខ្ញុំនិងជនជាតិជប៉ុនបានជំរាបលាបន្តដំណើរត្រឡប់មកភ្នំពេញវិញ។
នៅក្នុងភូកោះដាច់នេះលោកអ្នកទិញក្រមាក្រណាត់ធម្មតា នុងសូត្រ សំរាប់ជាកាដូ មិត្តភក្តិ ពិសេសជូនឪពុកម្តាយ ឬសាច់ញាត់បាន រាល់តំលៃយ៉ាងទាប១០ដុល្លា។
តម្បាញបែបប្រពៃណីកានលតែថយចុះៗហើយ ដូច្នេះសូមបងប្អូននាំគ្នាគាំទ្រផលិតផលតម្បាញសូត្ររបសលខ្មែរយើង។
Comments
Post a Comment