Posts

Showing posts from 2022

ប៉ូវថៅចង្កំស្ពាន់ដងក្រឡាញ់

Image
សម្រាប់ចូលព្រៃ ចូលចំការ អាចកាប់ឈើបានប៉ុនភ្លៅចុះក្រោម។ ផ្លែដែកចន្ទាស ចង្កំស្ពាន់ ដងក្រឡាញ់  

តិចនិចក្នុងការចិញ្ចឹមកូនគួរធ្វើ៥ ហាម១

Image
    ការចិញ្ចឹមកូនឱ្យល្អជាទីស្រលាញ់របស់ជនទូទៅមុនមែនជាងធ្វើបានដោយងាយៗនោះឡើ។   ថ្ងៃនេះខ្ញុំសូមបង្ហាញវីដែលលោកឪពុកអ្នកម្តាយគប្បីធ្វើដូចងទៅ ១ឱ្យកូនស្គាល់ភាពជាខ្លួនរបស់ពីខ្លួនឯង ម្ចាស់ការចំពោះខ្លួនឯង       ម្ចាស់ឪពុកផ្តល់ឱកាសឱ្យកូនរៀនធ្វើអ្វីៗខ្លួនឯង សាកល្បងដោយខ្លួន។  ធ្វើឱ្យកូនចេះគិត ចេះសម្រេចធ្វើអ្វី និងមានឯករាជ្យភាំព  ដោយមានម្តាយឪពុកនៅក្បែរខាងចាំជួយណែនាំក្នុងកាលៈទេសៈដែលចាំបាច់។ . ២ ឱ្យកូនចេះជួយធ្វើការងារផ្ទះសម្បែង        ការបែងចែកតួនាទីឱ្យកូនជួយធ្វើកិច្ចការផ្ទះ ជសការផ្តល់ឱកាសឱ្យកូនចេះជួយសង្គ្រោះ ចេះបែងចែកការងារ និងចេះបង្ហាញទឹកចិត្តដល់ក្រុមគ្រួសារទៀតផង។ ៣ ផ្តល់សារៈសំខាន់ជាមួយនុងេពេលវេលាសម្រាប់កូន លោកឪពុក អ្នកម្តាយ គួរតែមានេពេលទំនេរលេងជាមួយកូនទាំងគ្រួសារដូចជា ច្នៃប្រឌិតរបស់លេង គូសរូបភាព ចម្អិនអាហារ និងការងារក្រៅផ្ទះ ដែលជាហេតុនាំឱ្យកូនមានអារម្មណ៍ថាកក់ក្តៅនិងមិនមានភ័យបារម្ភ។  ៤ ឱ្យកូនបានដឹងថាខ្លួនជាចំណែកមួយរបស់គ្រួសារជានិច្ច នៅពេលកូនមានប្រតិកម្មឬនិយាយអ្វប្លែកមិនសមរម្យ មិនជាទីពេូចិត្តពុកម៉ែមិនត្រូវប្រើអារម្មណ៍តបត ឬធ្វើឱ្យ...

ព្រះសិអារ្យមេត្រិយ៍ LV ត្រាប់តាមក្បាច់ខ្មែរឬ?

Image
  ថ្វាយបង្គំព្រះពុទ្ធរលឹកនូវគុណដែលព្រះអង្គមានករុណាប្រទានធម្មានុវាទ ឱ្យសព្វសត្វសាងអំពើល្អ ចេះគោរពស្រលាញ់គ្នា មានក្តីអាណិតចំពោះគ្នា។ បានឃើញរូបសំណាកមានទ្រង់គ្រឿង ដែលហាក់ប្រៀបបានម៉ាកល្បីLV ដែលជាកាបូបតម្លៃរាប់ពាន់។

តើសំលៀងកាំបិតទាល់តែចិត្តដាច់មែនទេ?

Image
 រឿងសំលៀងកាំបិតមិនមែនទាល់តែចិត្តមុតស្រួច ចិត្តដាច់ស្អីនោះទេ គឺបច្ចេកទេសនេះការសំលៀង។   ដឹងរបៀបនៃការសំលៀង។  ស្គាល់ថ្មសំលៀង ហើយអាស្រ័យកាំបិតលុតចេញពីដែកល្អ ជាងលុតមុខភ្លើងត្រឹមត្រូវ។ នោះអ្នកសំលៀងដែលមានបច្ចេកទេសត្រឹមត្រូវ នឹងទទួលបានកាំបិតដែលមុតតាមប្រាថ្នា។  ចង់ឱ្យមុតខ្លាំង ល្មមក៏បានតាមចិត្តប៉ង។ ខ្ញុំពិនសាន់រ៉ាយ អាចផ្តល់របៀបសំលៀងដែលមុតល្អ ផ្តល់កាំបិតដែលល្អជូនលោកអ្នកបានយ៉ាងគាប់ចិត្ត។ ទំនាក់ទំនងៈ 012737559/098510867

ចំណុចអវិជ្ជមាន៣យ៉ាងរបស់សាន់រ៉ាយ

Image
 អស់រយៈពេលបីឆ្នាំដែលខ្ញុំចូលប្រឡូកវិស័យជាងដែក ដែលជាស្នាដៃគ្រួសារខ្ញុំ រាប់បីដំណេមកនេះ។  អ្វីដែលខ្ញុំធ្វើបានគឺបំពេញបំណងអតិថិជនបានលើសពី៩០%នៃគុណភាពនិងសេវាកម្ម។   បីឆ្នាំនេះខ្ញុំទទួលបានកំហុសបី  ១ជប៉ុនយកកូនប៉ូវថៅរបស់ខ្ញុំទៅទៅជប៉ុន២០ដើមជាង គាត់ដំនេះនោះហើយរីកត្រង់ក្បាល់ញញួរ ប៉ុន្តែយើងបានដោះស្រាយឱ្យល្អឡើងវិញ។ ២អតិថិជនដំប៉ូងនៅចម្ការដូងកម្មង់ផ្លែមួយគីឡូជាង រង្គោះផ្លែពេលគាត់កាប់ ក្រោយមកខ្ញុំបានជម្រាប់របៀបដាក់ដងឱ្យជាប់ឡើងវិញ។  ព្រោះពេលនេះខ្ញុំទើបចូលប្រឡូកថ្មីៗ បទពិសោធន៍តិចឬគ្មាន។ ៣រង្គោះចង្កំ ចំណុចនេះអាស្រ័យអាកាសធាតុផង ការទុកដាក់ផង។ សាច់ឈើ មានសើម មានស្ងួត អាចនឹងរលុងចង្កំដោយប្រការណាមួយមុនខាន ។  ខ្ញុំនៅតែជាទីប្រឹក្សានិងរកដំណោះស្រាយជូន ដោយមិនគេចវេសមិនទទួលខុសត្រូវនោះឡើយ។ ចំណុចខ្លាំងគឺ គ្រប់អតិថិជនទាំងអស់ពេញចិត្តនឹងគុណភាពមុតយ៉ាងល្អនៃស្នាដៃសិប្បកម្មខ្ញុំ។ ខ្ញុំមានអំនួតនិងរីករាយនូវអ្វីដែលខ្ញុំបានផ្តល់ជូនអតិថិជន។

ដែកចន្ទាសឱ្យចំចន្ទាស

Image
  ក្នុងស្រុកយើង ការផលិតកាំបិតប៉ូវថៅធ្វើឡើងចេញពីដែកចន្ទាសឡាន។ យើងពុំទាន់មានអ្នកស្មិតចេញពីដែកលាយកាបោនដូចបរទេសនេះឡើយ។   ប៉ុន្តែទោះយ៉ាងនេះក្តីសំខាន់ធ្វើឡើងត្រូវប្រលបដោយគុណភាព សំដៅលើផ្លែកៃបិត ការបញ្ចុះដង និងរចនាផ្លែ  ដង។ ចំណុចនេះសាន់រ៉ាយ កំពុងបំពេញតួនាទីយ៉ាងល្អ ដើម្បីបំពេញតម្រូវការសង្គម។

កាំបិតត្នោត

Image
  កាំបិតត្នោត ជាប្រភេទកាំបិតដែលមានស្រោមឈើ ខ្លះធ្វើពីឬស្សី ដើមគ ស្រឡៅ បេង ជាដើម។  កាំបិតប្រើដើម្បីចិតផ្កាត្នោតពេលដែល លោកអ្នកឡើងត្នោតចិត្តយកទឹក ហើយមករំងាស់ឱ្យក្លាយជាស្ករត្នោតដែលមានឱជាផ្អែមឈ្ងុយ ឆ្ងាញ់។ កាំបិតប្រភេទនេះច្រើនតែធ្វើស្នើងកម្រស់ខ្នងពីរឬបីលីប៉ុណ្ណោះ។  ចំណែកសម័យនេះច្រើតែដាក់តាំងឱ្យកូនចៅបានស្គាល់ឬដាក់តាមខ្លួនចូលព្រៃបោះតង់ជាដើម។  កម្រាស់វិញច្រើនតែក្រាស់ជាមុនដោយសារតម្រូវការផ្សេងពីសម័យមុន គាប់មែក ឬពុះមែកឈើធ្វើឧសដុតភ្លើងកំដៅខ្លួនជាដើម។ សិប្បកម្មសាន់រ៉ាយ ធ្វើជូនយ៉ាងប្រណីតនិងគុណភាពជាចម្បង។

តើសាន់រ៉ាយមានតួនាទីអ្វីខ្លះ?

Image
 ខ្ញុំមិនមែនត្រឹមតែអ្នកផលិតនិងលក់នោះទេ នាទីដែលខ្ញុំធ្វើគឺចែកទាំងចំណេះដឹងទៀតផង។  តើខ្ញុំចែកអ្វីខ្លះ? របៀបសំលៀង របៀបបញ្ចុះដង របៀបថែកាំបិត  គុណសម្បត្តិនេះកាំបិតនីមួយៗ ខ្ញុំយល់ថារាប់សិបឆ្នាំមកហើយពុំសូមមាននរណាចែករំលែកដោយគិតថារឿងសាមញ្ញៗ  ទេចូលដល់សម័យ២០២២នេះតទៅ អ្នកចេះវិធីទាំងនេះកាន់តែតិចទៅៗ មេផ្ទះពុំដែលចេះសំលៀងប្រើរបស់រិចរឹលកល់លែងមុត។  បើសំលៀងគឺតាមកង់ម៉ូតូ ដែលសំលៀងដោយម៉ូទ័រហើយស៊ីមុខកាំបិតខ្លាំងងាយឱ្យខូចមុខកាំបិត។ ចុះសាន់រ៉ាយមានអ្វីល្អជាអំនួត? សាន់រ៉ាយវីធីខាងគឺចេះដឹងច្រើនដោយសារមើលតាមយូធូបនិងសាកសួរពីចាស់បុរាណសុំរៀនវិធីពីលោកចាស់ព្រឹទ្ធាចារ្យ ហើយចែករំលែកចំណេះទាំងនោះ។ សាន់រ៉ាយមើលទៅកាំបិតប៉ូវថៅមុតមាំណាស់? បាទត្រឹមត្រូវហើយរឿងមុតមាំគឺជាបំណងយ៉ាងធំរបស់សាន់រ៉ាយ។ ថ្លៃណាស់សាន់រ៉ាយអើយ! រឿងតម្លៃយើងខ្ញុំគិតនិងគណនាតាមកម្លាំងពលកម្ម ពេលវេលាស្មិត ពេលតុបតែ ថ្លៃវត្ថុធាតុដើម ជាពិសេសតម្លៃនិងគុណភាពដែលប្រកបដោយការទទួលខុសត្រូវសក្តិសមនឹងគ្នា។ អ្វីដែលសាន់រ៉ាយមានបំណងនោះគឺ ផ្តល់ទំនុកចិត្តជូនលោកអ្នកដោយការទទួលខុសត្រូវ។

របួសចិត្ត

Image
 របួសផ្លូវចិត្ត   រាល់ពេលឆ្លើយសារឬនិយាយទូរសព្ទជាមួយអតិថិជន ខ្ញុំតែងតែគិតជាមុនថា តើពាក្យណាគួរនិយាយពាក្យណាត្រូវហាម ព្រោះសម្តីរបស់យើងអាចធ្វើឱ្យអតិថិជនរបួសចិត្ត។ លោកចាស់បុរាណ្យពោលថា ភ្ញៀវពន្លឺ ភ្ញៀវគឺជាអ្នកមកលេងផ្ទះ មករកទំនិញថាតាមហាងដើម្បីដោះដូររបស់និងប្រាក់យកបំពេញតម្រូវការរៀងខ្លួន។ ពន្លឺ គឺភ្លឺស្វាងចែងចាំ ដោយការពេញចិត្តនិយាយលើកសរសើរ ផ្តល់តម្លៃឱ្យម្ចាស់ផ្ទះ ហាង។ បើម្ចាស់ផ្ទះ ហាង ធ្វើឱ្យភ្ញៀវរបួសផ្លូវចិត្តនោះគឺ បាត់ពន្លឺ ពិតមែនហើយ អតិថិជនមានសម្តីល្អអាក្រក់ ប៉ុន្តែយើងអ្នកផ្គត់ផ្គង់តើចេះរបៀបនិយាយប៉ុណ្ណា។ អាចព្យាបាលពាក្យអាក្រក់នោះឱ្យល្អវិញប៉ុណ្ណា។ ក្រមសីលធម៌ក្នុងការនិយាយស្តីគឺលើកតម្លៃរបស់ម្ចាស់ផ្ទះបាន។ យើងអាចត្រូវស្តីឱ្យអតិថិជនក្នុងបែបបង្វៀងបាន ហើយស្តាប់ទៅហាក់មិនមែនជាការស្តីឱ្យនោះឡើយ។   តិចនិចនេះខ្ញុំពុំដឹងថា ត្រូវនិយាយបែបណានោះទេ ប៉ុន្តែខ្ញុំមានវីធីក្នុងការនិយាយយ៉ាងសមរម្យរហូតអតិថិជនស្ងប់ចិត្តបាន។ នោះគឺសុំទោសដែលខ្ញុំមានកំហុសឬខ្វះចន្លោះចំណុចណាមួយ។   សូមមេត្តាអធ្យាស្រ័យខ្ញុំផងណា   ខ្ញុំនឹងព្យាយាមធ្វើឱ្យបានល្អនិងប្រយ័ត្នជាងមុន ដូច្នេះជាដើម ។

ភាពខ្វះចន្លោះនៃទឹកដៃផលិត

Image
 ទឹកដៃនៅស្ទើរ   ជម្រាបសួរអតិថិជនជាទីគោរព ខ្ញុំតែងតែបានទទួលខមមិនថាទឹកដៃនៅស្ទើរ  បាទខ្ញុំទទួលស្គាល់ថានៅស្ទើរមែន មិនទាន់គ្រប់មែន។   ប៉ុន្តែខ្ញុំសុំការណែនាំថាស្ទើរចំណុចណា?   ពេលនោះគឺគ្មានចម្លើយមកវិញឡើយ តើលោកអ្នកដឹងថាហេតុអ្វីឬទេ? ហេតុផលគឺមិនទាន់បានប៉ញ មិនទាន់បានឃើញផ្ទាល់ មិនទាន់បានប្រើ ទើបមិនអាចវាយតម្លៃឱ្យជាក់ស្តែងបាន។ ចុះសាន់រ៉ាយហ៊ានទទួលយកការពិតដែរឬទេ?   ដោយសារសាន់រ៉ាយជាអ្នកលក់ក្នុងសម័យទំនើប ហើយក៏បានឆ្លងកាត់ក្រុមហ៊ុនអនឡាញរបស់ជប៉ុនលក់នៅសាំងហ្គាពួផង ដូច្នេះមិនដែលខ្លាចឬបដិសេធមតិអតិថិជនឡើយ។  ប៉ុន្តែត្រូវការហេតុផលមួយជាក់លាក់ដើម្បីកែតម្រូវ។ តើផលិតផលជប៉ុនល្អិតល្អន់ទេ?   ឆ្លងតាមបទពិសោធន៍កន្លងមក រួមទាំងខ្ញុំទៅពិនិត្យទំនិញផ្ទាល់នៅវៀតណាមដោយផ្ទាល់សូមជម្រាបថា ល្អិតល្អន់ណាស់ ពិនិត្យណាស់ ព្រោះបើយើងឃើញខុសភ្ញៀវក៏ឃើញខុសដែរ បើខុសហើយគឺលក់មិនងាយនឹងដាច់ឡើយ។  គំរូនេះហើយដែលធ្វើឱ្យខ្ញុំយកមកកែច្នៃបន្ថែមនូវគ្រឿងស្មិតដែកនៃគ្រួសារខ្ញុំ។   ពិតមែនហើយ ការលេងស្ពាន់នៅស្ទើរច្រើនពិតមែន ដោយសារខ្ញុំទើបតែប្រឡូកលើគ្រឿងស្មិតកាំបិតប៉ូវថៅនេះ។ បើនិយាយរឿងគុណភាពខ្ញុំពិនិត្យល្អ...