តើសាន់រ៉ាយមានតួនាទីអ្វីខ្លះ?

 ខ្ញុំមិនមែនត្រឹមតែអ្នកផលិតនិងលក់នោះទេ នាទីដែលខ្ញុំធ្វើគឺចែកទាំងចំណេះដឹងទៀតផង។ 



តើខ្ញុំចែកអ្វីខ្លះ?


របៀបសំលៀង របៀបបញ្ចុះដង របៀបថែកាំបិត 

គុណសម្បត្តិនេះកាំបិតនីមួយៗ ខ្ញុំយល់ថារាប់សិបឆ្នាំមកហើយពុំសូមមាននរណាចែករំលែកដោយគិតថារឿងសាមញ្ញៗ  ទេចូលដល់សម័យ២០២២នេះតទៅ អ្នកចេះវិធីទាំងនេះកាន់តែតិចទៅៗ មេផ្ទះពុំដែលចេះសំលៀងប្រើរបស់រិចរឹលកល់លែងមុត។  បើសំលៀងគឺតាមកង់ម៉ូតូ ដែលសំលៀងដោយម៉ូទ័រហើយស៊ីមុខកាំបិតខ្លាំងងាយឱ្យខូចមុខកាំបិត។


ចុះសាន់រ៉ាយមានអ្វីល្អជាអំនួត?


សាន់រ៉ាយវីធីខាងគឺចេះដឹងច្រើនដោយសារមើលតាមយូធូបនិងសាកសួរពីចាស់បុរាណសុំរៀនវិធីពីលោកចាស់ព្រឹទ្ធាចារ្យ ហើយចែករំលែកចំណេះទាំងនោះ។


សាន់រ៉ាយមើលទៅកាំបិតប៉ូវថៅមុតមាំណាស់?


បាទត្រឹមត្រូវហើយរឿងមុតមាំគឺជាបំណងយ៉ាងធំរបស់សាន់រ៉ាយ។


ថ្លៃណាស់សាន់រ៉ាយអើយ!



រឿងតម្លៃយើងខ្ញុំគិតនិងគណនាតាមកម្លាំងពលកម្ម ពេលវេលាស្មិត ពេលតុបតែ ថ្លៃវត្ថុធាតុដើម ជាពិសេសតម្លៃនិងគុណភាពដែលប្រកបដោយការទទួលខុសត្រូវសក្តិសមនឹងគ្នា។


អ្វីដែលសាន់រ៉ាយមានបំណងនោះគឺ


ផ្តល់ទំនុកចិត្តជូនលោកអ្នកដោយការទទួលខុសត្រូវ។

Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន