របួសចិត្ត

 របួសផ្លូវចិត្ត



  រាល់ពេលឆ្លើយសារឬនិយាយទូរសព្ទជាមួយអតិថិជន ខ្ញុំតែងតែគិតជាមុនថា តើពាក្យណាគួរនិយាយពាក្យណាត្រូវហាម ព្រោះសម្តីរបស់យើងអាចធ្វើឱ្យអតិថិជនរបួសចិត្ត។

លោកចាស់បុរាណ្យពោលថា ភ្ញៀវពន្លឺ

ភ្ញៀវគឺជាអ្នកមកលេងផ្ទះ មករកទំនិញថាតាមហាងដើម្បីដោះដូររបស់និងប្រាក់យកបំពេញតម្រូវការរៀងខ្លួន។

ពន្លឺ គឺភ្លឺស្វាងចែងចាំ ដោយការពេញចិត្តនិយាយលើកសរសើរ ផ្តល់តម្លៃឱ្យម្ចាស់ផ្ទះ ហាង។

បើម្ចាស់ផ្ទះ ហាង ធ្វើឱ្យភ្ញៀវរបួសផ្លូវចិត្តនោះគឺ បាត់ពន្លឺ ពិតមែនហើយ អតិថិជនមានសម្តីល្អអាក្រក់ ប៉ុន្តែយើងអ្នកផ្គត់ផ្គង់តើចេះរបៀបនិយាយប៉ុណ្ណា។

អាចព្យាបាលពាក្យអាក្រក់នោះឱ្យល្អវិញប៉ុណ្ណា។

ក្រមសីលធម៌ក្នុងការនិយាយស្តីគឺលើកតម្លៃរបស់ម្ចាស់ផ្ទះបាន។

យើងអាចត្រូវស្តីឱ្យអតិថិជនក្នុងបែបបង្វៀងបាន ហើយស្តាប់ទៅហាក់មិនមែនជាការស្តីឱ្យនោះឡើយ។  

តិចនិចនេះខ្ញុំពុំដឹងថា ត្រូវនិយាយបែបណានោះទេ ប៉ុន្តែខ្ញុំមានវីធីក្នុងការនិយាយយ៉ាងសមរម្យរហូតអតិថិជនស្ងប់ចិត្តបាន។

នោះគឺសុំទោសដែលខ្ញុំមានកំហុសឬខ្វះចន្លោះចំណុចណាមួយ។  

សូមមេត្តាអធ្យាស្រ័យខ្ញុំផងណា  

ខ្ញុំនឹងព្យាយាមធ្វើឱ្យបានល្អនិងប្រយ័ត្នជាងមុន ដូច្នេះជាដើម


Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន