ដំណើរកំសាន្តកង់បី
ថ្ងៃនេះបានធ្វើដំណើរកម្សាន្តដោយឡាំប្រឺតា ទៅកាន់ស្ពានព្រែកក្តាម ដើម្បីមើលចម្លាក់ស្ពាន់ ដែលឆ្លាក់ដោយដៃ នៅកំពង់លួង ជាភូមិរចនា រួចបន្តដំណើរទៅកាន់ភ្នំព្រះរាជទ្រព្យ កាត់ផ្លូវដី តាមភូមិ ដើម្បីណែនាំភ្ញៀវមើលទេសភាពបៃតងរបស់វាលស្រែទៀតផង។
បន្ទាប់មកយើងបាននាំគ្នាឡើងកំពូលភ្នំ គយគន់ចេតិយសម័យព្រះអង្គងដែលសាងឡើងនាឆ្នាំ១៨៤៩។
ប្រហែលម៉ោងបួនក៏នាំគ្នាឡើងកំពូលភ្នំបាសិទ្ធិ មើព្រះពុទ្ធបរិនិព្វាន ដែលសាងសង់ប្រហែសតវត្សទី៧ ។ យើងអាចនិយាយបានថាជាពុទ្ធបដិមាធំជាងគេក្នុងកម្ពុជា ប្រវែងប្រហែ១៥ម៉ែត្រ កំពស់ប្រហែលប្រាំម៉ែត្រ។
Comments
Post a Comment