ប្រាសាទទឹកឆា

ទី២៨តុលា២៥៦៣ ជាថ្ងៃភ្ជុំធំ ខ្ញុំបានទៅធ្វើបុណ្យប្រគេនចង្ហាន់ នឹងបច្ច័យ ជាមួយក្រុមគ្រួសារបងប្អូន នាវត្តប្រាសាទទឹកឆា បន្ទាប់មកបានចូលមើលប្រាទបុរាណ ដែលបានសាងសង់នៅដើមសតវត្សរ៍ទី១១
សាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ សោយរាជក្នុងគ្រឹះគស១០០១~១០៥០   
ឈ្មោះដើមថា សិទ្ធិបុរៈ ប្រាសាទនៃសេចក្តីចម្រើន។ប្រាសាទនេះសាងសង់ឡើងក្នុងគស១០២៥ ជារចនាបថខ្មែរ។
ដែលស្ថិតនៅភូមិក្រូច ស្រុកព្រៃឈរ កំពង់ចាម។
ក្នុងប្រាសសាទ បានបាក់រាបសល់តែដំថ្មរប៉ាត់រប៉ាយរាយពេញដី មិនទាន់មានការរៀបចំអោយមានរបៀបនៅឡើយ។
ម្លប់ឈើតូចធំ ធ្វើអោយផ្ទៃប្រាសាទត្រជាក់ត្រជុំ អមដោយខ្យល់បត់តិចៗ បណ្តាលអោយអារម្មណ៍ស្រស់ថ្លា។
បើបងប្អូនអញ្ជើញទៅលេងទឹកឆា សូមកុំភ្លេចឈាងចូលទស្សនាប្រាសាទបុរាណនេះផង។




























Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន