រីករាយចុងសប្តាហ៍កម្សាន្តដើមពោធ៍ធំអរិយក្សត្រ
ទី០៨កញ្ញា២៥៦៣ ចល័តកង់ភ្នំកាត់ភក់បែកម៉ាំឆ្ពោះទៅកាន់ដែនដីអរិយក្សត្រ ដែលមានដើមពោធិ៍ អមដោយទេសភាពស្រស់ស្អាតពេលព្រឹកព្រលឹម និងខ្យល់ត្រជាក់ផាត់រសៀក រហើយកាយ។
ទោះផ្លូវលំបាក និងមានឧបសគ្គ មិនមែនជាបញ្ហាសម្រាប់ពួកយើងឡើយ។
រយៈផ្លូវត្រឹមតែ៤៥គមប៉ុណ្ណោះ ប៉ុន្តែបួកយើងបានរកផ្លូវថ្មី ដែលមានដើម ត្រែងខ្ពស់ៗផ្លូវតូច វាហាក់ដូចជាដំណើរផ្សងព្រេងរយៈចម្ងាយខ្លីដែរ សំណើច និងសម្លេងប្រកូកហៅគ្នាបានលាន់ចេញតាមដងមាគ៌ាដ៏តូចមួយនោះ។
Comments
Post a Comment