Posts

Showing posts from November, 2019

វាលស្រែក្រាលព្រំកំពង់ធំនាជនបទ

Image
វត្តស្លែង ឆ្លងកាត់ស្ទឹងសែនបត់ឆ្វេងមកត្រង់ប្រហែលប្រាំគីឡូម៉ែត្រយើងនឹងបានឃើញវាលស្រែល្វឹងល្វើយ ស្រូវទុំប្រែក្លាយជាពណ៌មាស ក្រាលពាសពេញផែនក្រឡាចតុត្រង់ លាយឡំដោយសត្វគោក្របីដែលឈរស៊ីតិណ្ណជាតិខៀវខ្ចីបង្កើតបានជាផ្ទាំងគំនូរយ៉ាងត្រកាលគួរជាទីគយគន់សម្រាកអារម្មណ៍ក្រោយការនឿយហត់ពីការងារពេញមួយថ្ងៃ។ តាមទំលាប់ខ្ញុំចូលចិត្តថតរូបជុំគ្នាជាមួយក្មេងៗបង្កើតក្តីរីករាយ អមដោយស្នាមញញឹម តាមបែបកូនអ្នកជនបទ ជាស្នាមញញឹមចេញពីបេះដូង ជាស្នាមញញឹមដែលមានសុភមង្គល។

ឆ្ងល់មនុស្សមាឌធំកល់ប៉ុនដំរីមកខ្លាចស្អីអូនមាឌប៉ុនចង្កឹះហ្នឹង

Image
រាល់ថ្ងៃជិះកង់ផង រត់ផង ដើរផង និងស្ទូចត្រីជាដើម ប៉ុន្តែថ្ងៃនេះសុំដូរល្បែងលេងម្តងហើយ មកលេងអូនដង្កូវភ្នែកខ្យូតម្តង បងៗណាទំនេរ តោះមកលេងជាមួយអូន។ កុំធ្វើមុខដូចជាខ្លាចអូនមើល៍ អូនចង់លេងជាមួយបងៗដែរណា។ មកលេងបាយឡុកបាយឡក៏បាន ចាំអូនបេះស្លឹកឈើឲ្យ។ មិនយូរប៉ុន្មានអូនក្លាយជាទេពអម្សរមេអំប៉ៅណា សុំនិយាយថាស្រលាញ់ សុំនិយាយថា ចូលចិត្តអូនម្នាក់មួយម៉ាត់មកណា។

ចំណាប់អារម្មណ៍ថ្មីស្អីពីការជិះរថយន្តក្រុងពីក្រុងតាខ្មៅ>ភ្នំពេញ

Image
នាទី២៦វិច្ឆិកា២៥៦៣ ក្រោយពីបានជិះទូកតាកស៊ីរបស់ក្រសួងសាធារណៈការ ខ្ញុំបានធ្វើដំណើរតាមរថយន្តក្រុងម្តង ក្នុងរថយន្តពីក្រុងតាខ្មៅមានអ្នកជិះច្រើនបង្គួរ ទាំងសិស្ស ជនចាស់ជរា និងអ្នកមនុស្សពេញវ័យ ចំពោះអានាម័យក្នុងរថយន្តស្អាត ព្រមទាំងមានបំរាម មិនអនុញ្ញាតឲ្យពិសារចំណីអាហារក្នុងរថយន្តទៀតផង។ អ្នកជិះជាសិស្ស សិស្សសាលា ក្រោយដល់ចំណតដែលពួកកាត់ត្រូវចុះ បានស្រែកខ្លាំងៗព្រមៗគ្នាអគុណពូតៃកុងឡាន «អរគុណពូ»នេះបង្ហាញពីសីលធម៌នៃការរស់នៅសម័យថ្មី និងទទួលបានការអប់រំពីសំណាក់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលដែលជាឪពុកម្តាយផង។  ពេលពួកគាត់ឃើញចាស់ជរាឡើងលើរថយន្ត ក្មេងខ្លះស្រែកថា យាយឡើងមកហើយ ទុកកន្លែងខាងក្រោយនេះជូនគាត់ ឯងមកអង្គុយខាងនេះមក ដូច្នេះដើម។   ខ្ញុំសប្បាយចិត្តពេលបានឮបែបនេះ នេះគឺជាទង្វើល្អដែលក្មេងៗបានធ្វើ ពីក្រុងតាខ្មៅរហូតដល់ចំណតរង្វង់មូលគួចកាណុង។ ខកចិត្ត និងបង្រៀន ក្រោយខ្ញុំបានដល់ចំណតរង្វង់មូលគួចកាណុង ក៏ដើរមកចំណត់ថ្មីថ្មី ពីជ្រោយចង្វាទៅចំណត់ឬស្សីកែវ មានប្អូនសិស្ស ជិះយ៉ាងច្រើនដូចគ្នា តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ ពួកគេមិនបាននិយាយអរគុណដូចកាលខ្ញុំជិះមកពីតាខ្មៅឡើយ ឃើញដូច្នេះដល់ចំណតទីពីរ មុនពេលពួកគាត...

ដំណើរកម្សាន្តតាមទូកពីចំណតឬស្សីកែវទៅចំណតក្រុងតាខ្មៅ

Image
២៦វិច្ឆិកា២៥៦៣ ជាលើកទី២ក្នុងការធ្វើដំណើរតាមទូករបស់ក្រសួងសាធារណៈការដែលហៅថា boot  taxi។ ខ្ញុំនិងកូនប្រុសបានចាកចេញពីចំនតឬស្សីកែវនៅម៉ោង៩ៈ៣០នាទី ទៅដល់ចំណត់បញ្ចប់នាសួនច្បារក្រុងតាខ្មៅម៉ោង១០ៈ៤០នាទី នៅតាមដងទន្លេ មានទេសភាពស្អាត ដែលលម្អរដោយទូកនេសាទ កប្បាលដឹកដឹកខ្សាច់ និងអាចមើលទិដ្ឋភាពច្រាំងទន្លេបានទៀតផង។ ការសង្កេតនាថ្ងៃនេះ អ្នកធ្វើដំណើរតាមទួកតាក់ស៊ី មិនមានច្រើនឡើយ គឺមានតែខ្ញុំនិងកូនប្រុស ព្រមទាំងបុគ្គលិកដែលធ្វើការនីទីនោះប៉ុណ្ណោះ។ បរិយាកាសក្នុងទូក ក្នុងទូកមានអនាម័យល្អ ស្អាតមិនមានសំរាម មានបំពាក់ម៉ាស៊ីនត្រជាក់  គ្រប់កៅអីមានបំពាក់អាវពោងដើម្បីការសុវត្ថិភាពដល់អ្នកដំណើរ និងទូរទស្សន៍សម្រាប់អតិថិជនមើលកម្សាន្តបំបាត់ការអផ្សុក។ ដំណើរលើទឹក ការបើកបរប្រកបដោយបច្ចេកទេស ទូកមានសភាពខ្លោងបន្តិចពេលមានរលកខ្លាំងដោយសារកប្បាលមកពីមុខ តែមិនមានអារម្ភថាភ័យអ្វីឡើយ។ តំលៃ ជិះមួយជើង២០០០៛ ដែលមានចេញវិកយបត្របញ្ជាក់តំលៃស្រាប់។ ចំណាប់អារម្ភ ដោយសារការជិះទូកតាក់ស៊ីមានតំលៃថោក លឿន និងមិនមានការកកស្ទះចរាចរណ៍ ធ្វើឲ្យខ្ញុំមិនមានអារម្មន៍ធុញ ឬស្មុកស្មាញដោយសារការធ្វើដំណើរឡើយ។ សូមបងប្អូនចូលរួមគាំទ្រវិស័យទូកតាក់នេះឲ្យ...