ដំណើរកម្សាន្តតាមទូកពីចំណតឬស្សីកែវទៅចំណតក្រុងតាខ្មៅ
២៦វិច្ឆិកា២៥៦៣
ជាលើកទី២ក្នុងការធ្វើដំណើរតាមទូករបស់ក្រសួងសាធារណៈការដែលហៅថា boot taxi។ ខ្ញុំនិងកូនប្រុសបានចាកចេញពីចំនតឬស្សីកែវនៅម៉ោង៩ៈ៣០នាទី ទៅដល់ចំណត់បញ្ចប់នាសួនច្បារក្រុងតាខ្មៅម៉ោង១០ៈ៤០នាទី នៅតាមដងទន្លេ មានទេសភាពស្អាត ដែលលម្អរដោយទូកនេសាទ កប្បាលដឹកដឹកខ្សាច់ និងអាចមើលទិដ្ឋភាពច្រាំងទន្លេបានទៀតផង។
ការសង្កេតនាថ្ងៃនេះ អ្នកធ្វើដំណើរតាមទួកតាក់ស៊ី មិនមានច្រើនឡើយ គឺមានតែខ្ញុំនិងកូនប្រុស ព្រមទាំងបុគ្គលិកដែលធ្វើការនីទីនោះប៉ុណ្ណោះ។
បរិយាកាសក្នុងទូក ក្នុងទូកមានអនាម័យល្អ ស្អាតមិនមានសំរាម មានបំពាក់ម៉ាស៊ីនត្រជាក់ គ្រប់កៅអីមានបំពាក់អាវពោងដើម្បីការសុវត្ថិភាពដល់អ្នកដំណើរ និងទូរទស្សន៍សម្រាប់អតិថិជនមើលកម្សាន្តបំបាត់ការអផ្សុក។
ដំណើរលើទឹក ការបើកបរប្រកបដោយបច្ចេកទេស ទូកមានសភាពខ្លោងបន្តិចពេលមានរលកខ្លាំងដោយសារកប្បាលមកពីមុខ តែមិនមានអារម្ភថាភ័យអ្វីឡើយ។
តំលៃ ជិះមួយជើង២០០០៛ ដែលមានចេញវិកយបត្របញ្ជាក់តំលៃស្រាប់។
ចំណាប់អារម្ភ
ដោយសារការជិះទូកតាក់ស៊ីមានតំលៃថោក លឿន និងមិនមានការកកស្ទះចរាចរណ៍ ធ្វើឲ្យខ្ញុំមិនមានអារម្មន៍ធុញ ឬស្មុកស្មាញដោយសារការធ្វើដំណើរឡើយ។
សូមបងប្អូនចូលរួមគាំទ្រវិស័យទូកតាក់នេះឲ្យបានច្រើន ដើម្បីគាំទ្រសេវាកម្មសាធារណៈរបស់ក្រសួងសាធារណៈការ។
សូមអរគុណបងៗដែលដឹកពួកយើងដល់គោលដៅដោយសុវត្ថិភាព។
Comments
Post a Comment