ចំណាប់អារម្មណ៍ថ្មីស្អីពីការជិះរថយន្តក្រុងពីក្រុងតាខ្មៅ>ភ្នំពេញ
នាទី២៦វិច្ឆិកា២៥៦៣ ក្រោយពីបានជិះទូកតាកស៊ីរបស់ក្រសួងសាធារណៈការ ខ្ញុំបានធ្វើដំណើរតាមរថយន្តក្រុងម្តង ក្នុងរថយន្តពីក្រុងតាខ្មៅមានអ្នកជិះច្រើនបង្គួរ ទាំងសិស្ស ជនចាស់ជរា និងអ្នកមនុស្សពេញវ័យ ចំពោះអានាម័យក្នុងរថយន្តស្អាត ព្រមទាំងមានបំរាម មិនអនុញ្ញាតឲ្យពិសារចំណីអាហារក្នុងរថយន្តទៀតផង។
អ្នកជិះជាសិស្ស
សិស្សសាលា ក្រោយដល់ចំណតដែលពួកកាត់ត្រូវចុះ បានស្រែកខ្លាំងៗព្រមៗគ្នាអគុណពូតៃកុងឡាន «អរគុណពូ»នេះបង្ហាញពីសីលធម៌នៃការរស់នៅសម័យថ្មី និងទទួលបានការអប់រំពីសំណាក់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលដែលជាឪពុកម្តាយផង។
ពេលពួកគាត់ឃើញចាស់ជរាឡើងលើរថយន្ត ក្មេងខ្លះស្រែកថា យាយឡើងមកហើយ ទុកកន្លែងខាងក្រោយនេះជូនគាត់ ឯងមកអង្គុយខាងនេះមក ដូច្នេះដើម។
ខ្ញុំសប្បាយចិត្តពេលបានឮបែបនេះ នេះគឺជាទង្វើល្អដែលក្មេងៗបានធ្វើ ពីក្រុងតាខ្មៅរហូតដល់ចំណតរង្វង់មូលគួចកាណុង។
ខកចិត្ត និងបង្រៀន
ក្រោយខ្ញុំបានដល់ចំណតរង្វង់មូលគួចកាណុង ក៏ដើរមកចំណត់ថ្មីថ្មី ពីជ្រោយចង្វាទៅចំណត់ឬស្សីកែវ មានប្អូនសិស្ស
ជិះយ៉ាងច្រើនដូចគ្នា តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺ ពួកគេមិនបាននិយាយអរគុណដូចកាលខ្ញុំជិះមកពីតាខ្មៅឡើយ ឃើញដូច្នេះដល់ចំណតទីពីរ មុនពេលពួកគាត់ចុះ ខ្ញុំស្រែកប្រាប់ថា ចូរប្អូនៗស្អែកអរគុណពូតៃកុងឡានផង នេះគឺជាការអរគុណចំពោះទឹកចិត្តដែលគាត់ដឹកប្អូនៗដោយមិនគិតថ្លៃសេវា ហើយជូនប្អូនដល់ចំណតដោយសុវត្ថិភាពណា។
លុះដល់ចំណតដែលពួកគេត្រូវចុះ ខ្ញុំក៏បានឮពាក្យ«អរគុណពូ» ម្តងទៀត។
Comments
Post a Comment