ឆ្ងល់មនុស្សមាឌធំកល់ប៉ុនដំរីមកខ្លាចស្អីអូនមាឌប៉ុនចង្កឹះហ្នឹង
រាល់ថ្ងៃជិះកង់ផង រត់ផង ដើរផង និងស្ទូចត្រីជាដើម ប៉ុន្តែថ្ងៃនេះសុំដូរល្បែងលេងម្តងហើយ មកលេងអូនដង្កូវភ្នែកខ្យូតម្តង បងៗណាទំនេរ តោះមកលេងជាមួយអូន។
កុំធ្វើមុខដូចជាខ្លាចអូនមើល៍ អូនចង់លេងជាមួយបងៗដែរណា។
មកលេងបាយឡុកបាយឡក៏បាន ចាំអូនបេះស្លឹកឈើឲ្យ។
មិនយូរប៉ុន្មានអូនក្លាយជាទេពអម្សរមេអំប៉ៅណា
សុំនិយាយថាស្រលាញ់
សុំនិយាយថា ចូលចិត្តអូនម្នាក់មួយម៉ាត់មកណា។
Comments
Post a Comment