ដំណើរកម្សាន្តតាមរថយន្តក្រុងCity Bus

នាទី១៥ ខែវិច្ឆិកា ២០១៩ ខ្ញុំនិងកូនប្រុស បាននាំគ្នាជិះរថយន្តក្រុងរបស់សាលាក្រុងលក្ខណៈកម្សាន្ត និងបង្រៀនកូនឲ្យមានការចងចាំបឋមពីការជិះផង។  យើងបានចាកចេញពីចំណតសួនច្បារឬស្សីកែវ តាមរថយន្តលេខ4A  ហើយទៅដូរជើងនាចំណតរង្វង់មូលគួចកាណុង គល់ស្ពានជ្រោយចង្វា ហើយឡើងរថយន្តលេខ6Aឆ្ពោះទៅដំណតព្រែកព្នៅ ដោយចំណាយពេលប្រហែល៤០នាទី។  នៅពេលទៅដល់ចំណតព្រែកព្នៅដែលជាជាចំណតធំ និងកន្លែងបញ្ចូលហ្គាសរបស់រថយន្តត្រុង ខ្ញុំនិងកូនប្រុស ត្រូវរង់ចាំប្រហែល១៥នាទី ដើម្បីដូរជើងឡើងមកឬស្សីកែវវិញ តាមផ្លូវជាតិលេខ៥  ដោយប្រើរថយន្តលេខ1A និងចំណាយពេលប្រហែល២០នាទីទើបមកដល់ចំណតសួនច្បារឬស្សីកែវ។

ក្នុងការធ្វើដំណើរខ្ញុំចាប់អារម្មណ៍លើអ្នកជិះមានចំនួនតិច ពេលទៅតាមផ្លូវជាតិលេខ6Aមានអ្នកជិះប្រាំបី ប្រាំបួននាក់ប៉ុណ្ណោះ ចំណែកត្រឡប់មកវិញ ក៏ប្រហាក់ប្រហែលគ្នាដែរ។

តំលៃ១៥០០៛ពេលជិះម្តង និងមានអ្នកជិះខ្លះគាត់ប្រើ  វីងpay  ជំនួសដោយសាច់ប្រាក់។ 





























Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន