វាលស្រែក្រាលព្រំកំពង់ធំនាជនបទ
វត្តស្លែង ឆ្លងកាត់ស្ទឹងសែនបត់ឆ្វេងមកត្រង់ប្រហែលប្រាំគីឡូម៉ែត្រយើងនឹងបានឃើញវាលស្រែល្វឹងល្វើយ ស្រូវទុំប្រែក្លាយជាពណ៌មាស ក្រាលពាសពេញផែនក្រឡាចតុត្រង់ លាយឡំដោយសត្វគោក្របីដែលឈរស៊ីតិណ្ណជាតិខៀវខ្ចីបង្កើតបានជាផ្ទាំងគំនូរយ៉ាងត្រកាលគួរជាទីគយគន់សម្រាកអារម្មណ៍ក្រោយការនឿយហត់ពីការងារពេញមួយថ្ងៃ។
តាមទំលាប់ខ្ញុំចូលចិត្តថតរូបជុំគ្នាជាមួយក្មេងៗបង្កើតក្តីរីករាយ អមដោយស្នាមញញឹម តាមបែបកូនអ្នកជនបទ ជាស្នាមញញឹមចេញពីបេះដូង ជាស្នាមញញឹមដែលមានសុភមង្គល។
Comments
Post a Comment