សម្អាតកង់ក្រោយទុកចោលយ៉ាងយូរ
ក្រោយទុកចោលមកជាយូរ ពេលនេះភ្លេចសរសេរ អាបឡូតអ្វីៗ ដែលថ្មី
ចាប់តាំងពីកូវីដរីករាលមក រហូតដល់បិទខ្ទប់ក្រុង និងតំបន់មួយមិនដែលបានចេញទៅណាឡើយ។
ខ្ញុំនៅក្នុងផ្ទះ លេងជាមួយប្រពន្ធកូន និងក្មេងៗជិតខាង ដើម្បីបំបាត់ភាពស្មុគ្រស្មាញ ដែលអាចនាំឲ្យកើតស្ត្រេសបាន។
ថ្ងៃនេះ ក្រោយមើលសភាពកង់ហើយ ហាក់ប្រឡាក់ប្រឡូកដោយល្អងធូលី ក៏ចាប់ផ្តើមទាញចេញម្តងមួយៗ មកក្រៅហើយ ចំណាយពេលជិតមួយល្ងាច គ្រាន់សម្អាត ល្អងធូលី ចេញពីកង់ទាំងបី។
បណ្តាកង់ទាំងបីនេះ Haroជាកង់ដែលខ្ញុំចូលចិត្តជាងគេ វាចំណាយពេលនៅជាមួយខ្ញុំប្រហែល ៧ឆ្នាំហើយ ទោះវាមិនមែនជាកង់ដែលល្អប្រណិត ថ្លៃយ៉ាងណា ប៉ុន្តែវាស្គាល់គ្រប់ស្ថានភាពផ្លូវ និងរម្មណីយដ្ឋាននានា ១២០គីឡូជំវីញភ្នំពេញបាន។
ចំណែកង់កួករបស់ខ្ញុំវិញ គឺភាគច្រើនទុកចោល មួយអាចទីត្យអាចជិះពីរដងអ្វីប៉ុណ្ណោះ គឺគ្រាន់តែជិះកំដខ្ញុំត្រឹមមួយព្រឹកៗ លើផ្លូវរាប ទៅស្ពានព្រែកតាមាក់ ឬស្ពានទី១៤ នៃផ្លូវលេខ៦អា។
Comments
Post a Comment