ដូចម្តេចដែលហៅថា E-commerce

    E-commerce គឺជាការលក់ដូរទំនិញដោយប្រើបច្ចេកវិទ្យាធ្វើជាយាន។ មកពីពាក្យថាពេញថា electronic commerce ដែលមានន័យថា ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច ដែលហៅកាត់ថា EC។
ប្រព័ន្ធនេះធ្វើការទូទាត់ប្រាក់តាមរយៈប្រព័ន្ធធនាគារ ដោយអ្នកប្រើប្រាស់ វីសាកាត ម៉ាស្ទ័រកាត ឬ PayPal's ជាដើម ដើម្បីទូទាត់លើថ្លៃទំនិញ។

 e-commerce បែក​ចែក​ជា​ ៤ ប្រភេទ​ គឺ៖
B2B (Business to Business ) ការ​ជួញដូរ​រវាង​អាជីវកម្ម​និង​អាជីវកម្ម​
B2C (Business to Customer) ការ​ជួញដូរ​រវាង​អាជីវកម្ម​និង​អ្នកប្រើ​
C2C (Customer to Customer) ការ​ជួញដូរ​រវាង​ប្រើ​និង​អ្នកប្រើ​
C2B (Customer to Business) ការ​ជួញដូរ​រវាង​​អ្នក​ប្រើ​និង​​អាជីវកម្ម​ 

រូបភាព google


មធ្យោបាយទូទាត់ប្រាក់Master card




វីសាកាតVisa card

   មធ្យោបាយទាក់ទង
មធ្យោបាយទាក់ទងលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចនេះ រវាងអ្នកលក់ និងអ្នកបញ្ជាទិញ
គឺទាក់ទងគ្នាតាមរយៈសាអេឡិចត្រូនិច E-mail ជាមធ្យោបាយ ទាំងសេវាដឹកនិងពត៌មាននានា។

   តើលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច ECមានបញ្ចុះតម្លៃ ឬតថ្លៃបានដែរឬទេ?
ជាទូទៅលើទីផ្សារECនេះ មានការបញ្ចុះតម្លៃជាប្រចាំ ដូចទីផ្សារទូទៅដែលយើងទិញដូរសព្វថ្ងៃដែរ។
ចំណែកECមានការបញ្ចុះតម្លៃតាមរយៈម៉ាស្ទ័រាកាត ឬអ្នកលក់បញ្ចុះតម្លៃលើទំនិញផ្ទាល់ខ្លួនតែម្តង រាល់សប្តាហ៍ កន្លះឆ្នាំ ចុងឆ្នាំ ឬព្រឹត្តីការណ៍ណាមួយជានិច្ច។ ទោះជាមានយ៉ាងនេះក៏ដោយ លោកអ្នកអាចតថ្លៃទំនិញបាន តាមរយៈកំណត់យកទំនិញណាមួយដែលពេញចិត្ត ហើយផ្ញើសារទាក់ទងទៅអ្នកលក់ផ្ទាល់
ហើយធ្វើការតថ្លៃគ្នា ដោយប្រើE-mailជាមធ្យោយបាយ។
 ខ្ញុំសូមណែនាំECធំៗដែលពេញនិយមជូនលោកអ្នកខ្លះដូចខាងក្រោម
1) amazon.com
2) ebay.com
3) rakuten.co.jp
5 yahooshoping.com
6) lazada.com
7) alibaba.com
ជាដើម។
បញ្ជាក់ៈ ដើម្បីចូលបញ្ជាទិញទំនិញក្នុងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច E-commerce ទាំងនេះបាន លោកអ្នកត្រូវតែបំពេញបែបបទ ចុះបញ្ជីសមាជិក ឬបង្កើតគណនីផ្ទាល់ខ្លួនជាមុន។ ដែលមានឈ្មោះប្រទេស លេខទូរស័ព្ទ E-mailជាដើម ដើម្បីបង្ករភាពងាយស្រួលក្នុងការទំនាក់ទំនង ក្នុងការដឹកជញ្ជូនជាដើម។



Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន