គុណសម្បត្តិ គុណវិបត្តិ និងទម្លាប់ល្អនៃការផឹកកាហ្វេ

 ០៥/០៦/២០២១
   ថ្ងៃនេះក្រោកឡើងរហ័សជាងសព្វដង គឹតាំងពីម៉ោងជិតប្រាំព្រឹក ហើយនឹកគិតចង់អាន ចង់ដឹងពីកាហ្វេ
ដែលខ្ញុំ និងជនទូទៅតែងទទួលទានរាល់ពេលពេលព្រឹកផង ពេលថ្ងៃផង និងពេលផង​ តាមតម្រូវការនៃអារម្មណ៍ ព្រមទាំងបង្ការការងងុយដេក។
  


   ក្នុងកាហ្វេមួយកែវមានសារធាតុកាហ្វេអ៊ីនពី៩៥ ដល់១៨០mg ហើយក្រោយពីយើងផឹកវាចូលក្នុងខ្លួនហើយ ប្រហែល២០នាទី វានឹងជ្រាបចូលក្នុងឈាម។
ចំពោះសារធាតុកាហ្វេមានសារធាតុកាហ្វេអ៊ីនសឹងតែប្រហែលគ្នា ទោះកាហ្វេនោះខ្លោចឬ កាហ្វេកិន ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះក៏ដោយ។ សារធាតុកាហ្វអ៊ីនមានបរិមាណរហូតដល់ ៥០០mg។
អ្វីដែលបះពាលខ្លាំងគឺកាហ្វេដែលប្រើថ្នាំជ្រុស និងផឹកលើបរិមាណរបស់វា ដូច្នេះដើម្បីទទួលទានកាហ្វេបានល្អលោកអ្នកត្រូវដឹងពីប្រភពរបស់វាខ្លះៗដែរ។



    គុណាសម្បត្តិ
១) ទទួលទានកាហ្វេអាចជួយឲ្យអ្នកចៀសផុតពីការប្រឈមនឹងដុំក្រួសក្នុងតម្រង់នោម។
២) ដាស់អាម្មណ៍ និងរាងកាយ មិនងោកងុយ មានការប្រុងប្រ័ត្នខ្ពស់​ បង្កើនផលិភាពការងារ
៣) ជួយសម្រកទម្ងន់ ព្រោះវាជួយបន្ថយក្នុងចំណង់ក្នុងអាហារ។
៤) ជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមកម្រិត២
៥) ជួយការពារខួរក្បាល បង្កើនការចងចាំ និង
៦) កាត់បន្ថយអត្រាស្លាប់មុនអាយុក្នុងអត្រា២៥%

   គុណវិបត្តិ (ផឹកច្រើន)
១) ការទទួលទានកាហ្វេច្រើនលើសកម្រិតបណ្តាលឲ្យ បេះដូងលោតឌឺបឌាក់ ល្ហិតល្ហៃ ញ័រសាច់ អស់កម្លាំង កល់ខ្យល់។
២) ធ្វើឲ្យស្ត្រីពិបាកមានកូន និងអាចបះពាល់ដល់កូនក្នុងផ្ទៃ។
៣) បណ្តាលឲ្យកើតជំងឺគេងមិនលក់ អន្ទះអន្ទែង
៤) អាចបណ្តាលឲ្យមានជំងឺលើសឈាម
ទោះជាយ៉ាងនេះក្តី លោកអ្នកត្រូវមានទម្លាប់ទទួលទានកាហ្វេល្អ ដែលទ្រទ្រង់ចំពោះសុខភាព។
   ការទម្លាប់ទទួលទានកាហ្វេល្អ
១) មិនត្រូវបន្ថែមជាតិស្ករច្រើន ឬប្រើស្ករកែច្នៃ 
២) ចៀសវាងផឹកកាហ្វេក្រោយម៉ោង២រសៀល
៣) មិនត្រូវបន្ថែមជាតិសូកូឡា ឬMOcha។
នេះគឺខ្ញុំបានអាន និងដកស្រងចំណុចសំខាន់មកបរិយាយបង្រួមត្រឹមមួយទំព័រដើម្បីងាយអានស្វែងយល់។

ប្រភពៈ
vayofm.com
hellokrupet.com
aia.com.kh




Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន