ការច្នៃសម្ភារៈសំលៀងកាំបិត ប៉ូវថៅ ប្រើនៅផ្ទះ

 

នៅផ្ទះមានរបស់ប្រើខ្លះយើងចំណាយប្រាក់បន្តិចបន្តួច ប៉ុន្តែអាចប្រើប្រាស់បានជាប្រចាំ។

ផ្ទះបាយសំខាន់ណាស់កាំបិត ដែលមុតល្អ ងាយហាន់ វះងៀត កាប់ឆ្អឹង ជាដើម។

បើរបស់ប្រើប្រាស់ទាំងនេះរិចរឹល ប្រើទាំងប្រើកម្លាំងខ្លាំង និងធ្វើឲ្យ សាច់ ឆ្អឹងហ្មត់ ខុសពីបំណងដែលខ្លួនចង់ធ្វើ


មានថ្មមួយដុំនៅផ្ទះ លោកអ្នកអាចសំលៀងកាំបិតយ៉ាងមុតល្អ រហូតអាចកោររោមបានទៀតផង។

សំខាន់គឺបច្ចេកទេសសំលៀង។  

ចំពោះបច្ចេកទេសខ្លះៗ ខ្ញុំបានបង្ហាញជាវីដេរអូរួចកន្លងមកហើយ។

ថ្មទិញនៅកន្លែងណា?

ចំពោះថ្មនិងធុងដាក់ទឹកលោកអ្នកអាចទិញនៅកន្លែងលក់គ្រឿងសំណង់ជិតផ្ទះលោកអ្នកបាន។ មួយដុំតម្លៃ៩ពាន់រៀល

ធុងដាក់ទឹកតម្លៃ៥ពាន់រៀល ចំណែកបន្ទះឈើ លោកអ្នកអាចទៅសុំទិញនៅសិប្បកម្មឈើបាន។

ខ្សែរឹតក៏មាននៅកន្លែងលក់គ្រឿងសំណង់ដែរ។

 ចំពោះខ្សែរឹតដែលខ្ញុំប្រើនេះ គឺមិត្រភក្តិជប៉ុនផ្ញើមកឲ្យ ដែលអាចដោះ ចល័តបាន។

សំគាល់ ថ្មសំលៀងនេះ ចែកចេញពីរកម្រិត ម្ខាងហ្មត់ និងម្ខាងទៀតគ្រើម ដែលមានសារៈសំខាន់ទាំងពីរខាង ខាងហ្មត់ស្រាប់រំលីង យកមុខមុត ស្រេចចុងក្រោយបង្អស់។

ម្ខាងគ្រើម គឺសម្រាប់ សំលៀងផ្តចាប់មុខចាស់ ដែលរសឹកខ្លាំងខ្លាំង ឬរឹលជាដើម៕

ខាងក្រោមនេះជារបាយ

ចំពោះឈើច្នៃយើងអាចសុំទិញ នៅសិប្បកម្មបាន

ធុងដាក់ទឹក៥០០០រៀល


ខ្សែចងប្រហែល២០០០រៀល


ថ្មសំលៀងមួយដុំ៩០០០រៀល

Comments

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន