ជីវិតប្រចាំថ្ងៃរបស់ខ្ញុំ

 ព្រះភិរុណបង្អុលមួយមេ សើមក្រុងភ្នំពេញ លាយឡំដោយខ្យល់ខ្លាំងផង ដើម្បីលាងសម្អាតខ្យល់ក៏ខ្វក់ និងល្អងធូលី រោគកាចលើផែនដីផង។

ថ្ងៃស្អែកតំបន់ខ្លះបើកគោរចរ និងតំបន់ខ្លះនៅរក្សាបិទខ្ទប់ដដែល។  ម្នាក់ៗកំពុងរីករាយនឹងដំណឹងល្អនេះ ប៉ុន្តែក៏មានអ្នកខ្លះទៀតនៅមានក្តីបារម្ភអំពីដំណើរនៃការបើកតំបន់ដែរ។

ប៉ុន្តែទោះជាយ៉ាង យើងកុំភ្លេចខ្លួន កុំធ្វើឲ្យក្តីសប្បាយនេះក្លាយជាទុក្ខ ព្រោះសភាពកូវី១៩នៅមានចំនួនអ្នកឆ្លង ខ្ទង់រាប់រយនៅឡើយ។

អ្នកនៅតំបន់បិទខ្ទប់ នៅតែកង្វល់ព្រោះតែបញ្ហាតម្រូវការកត្តាជីវភាព ចំណែកអ្នកដែលអាចធ្វើដំណើរបានក្នុងថ្ងៃស្អែកទន្ទឹងរង់ចាំឲ្យតែឆាប់មកដល់ នឹងបានប្រកបកិច្ចការចិញ្ចឹម ទ្រទ្រង់ជីវភាពឡើងវិញ។

     ក្នុងរដូវកាលបិទខ្ទប់យើងមានតែចំណាយច្រើនហើយបាត់បងចំណូលស្ទើរទាំងស្រុង ឬទាំងស្រុងក៏មានដែរ។  នេះជាបញ្ហាជីវិតក្នុងគ្រាលំបាក ដែលយើងបានជួបដូចគ្នា។

កំណត់ហេតុប្រចាំថ្ងៃ

05/05/2021



  ថ្ងៃទី៥នេះ រាងកាយហាក់ធីងធោងក្រោយក្រោកពីដេក ព្រោះតែចលនាតិច និងមានសភាពកាយឡើងគីឡូ។

ម៉ោងប្រហែល៨ព្រឹក ក្រោយងូតទឹកសម្អាតកាយហើយ ឆីអាហារពេលព្រឹកជុំកូន ប្រពន្ធ និងផឹកកាហ្វេខ្មៅមួយកែវយ៉ាងចាស់ ដែលបរិបូរណ៍ដោយសារធាតុកាហ្វេអ៊ីន ពុំដាក់ស្ករជាគ្រឿងជំនួយផ្អែមឡើយ។

  លុះទទួលទានបាយព្រឹកហើយ បើកឡេបថប់ ធ្វើការអានអត្ថបទមួយដែលទាក់ទងនឹងកាហ្វ ដែលខ្ញុំតែងតែផឹកស្ទើររាល់ព្រឹក ដែលមានចំណុចល្អ និងអាក្រក់ពេលយើងផឹកលើសកម្រឹត ដូចជាធ្វើឲ្យរសេះរសោះ បេះដូងលោតខ្លាំងឌឹកឌាក់ អន្ទះអន្ទែង គេងមិនលក់ រហូតបណ្តាលឲ្យកល់ខ្យល់ចាប់ទៀតផង។  ប៉ុន្តែចំណុចល្អក៏មានដែរ បង្កើនលទ្ធភាពការងារ មិនបង្ករឲ្យងងុយដេក ជួយឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាដើម។

  លុះម៉ោងជិត១១ថ្ងៃត្រង់ ប្រពន្ធបង្គាប់ឲ្យដើរផ្សារបន្តិច ទិញជី ម្ទេស ស្លឹកក្រូចសើច គ្រាន់យកមកស្ទោរជ្រក់ត្រយ៉ូងចេកសាច់មាន់ដែលឪពុកក្មេកនិងបងថ្លៃបានផ្ញើមកពីកំពង់ចាម។

ម៉ោងជិត១២យើងបាយថ្ងៃត្រង់ហើយ សម្រាកកាយ មើលទូរទស្សន៏ តាមដានរឿងភាគកំដរក្តីសប្បាយប្រចាំថ្ងៃ កុំឲ្យស្ត្រេស។

ខ្ញុំនិយាយទូរស័ព្ទជាមួយមិត្តចាស់ បងៗ សួរសុខទុក្ខរលឹកគ្នា ព្រោះខកខានបានជួបអស់កាលជិតពីរឆ្នាំកន្លងហើយ។

   បន្ទាប់មកលេងប្រលែងជាមួយកូនប្រុស ដែលមានអាយុគម្រប់បួនឆ្នាំហើយ។  គាត់ក្មេងរពិស និងចូលចិត្តប្រលែង ប៉ុន្តែមិនសូវចូលចិត្តអ្នកញ៉ោះច្រើនទេ។

ពេលល្ងាចម៉ោង៤ជាងធ្វើការហាត់ប្រាណ បញ្ចេញជាតិពុលក្នុងកាយ ដើម្បីរក្សាកាយឲ្យមានភាពរឹងមាំ ជាចលនា កាយដែលរាំ គ្រវែងដៃជើង ធ្វើយ៉ាងណាឲ្យមានញើសចេញពីកាយ។
  ម៉ោងប្រហែល៥ល្ងាច ក្រោយងូតទឹកសម្អាតកាយ យើងឆីបាយជុំគ្រួសារ រួចហើយធ្វើកិច្ចការរៀងខ្លួន និងបង្រៀនកូនប្រុស អំពីព្យញ្ជនៈខ្មែរ ក ខ គ ឃ ង ព្រមទាំងចុចឡេបថប់ ក ខ គ្រាន់ បានសប្បាយនិងបង្កើនការចងចាំរបស់កូន។

Comments

  1. Jackpot City Slot Machine Games - DrmCD
    The 삼척 출장샵 Jackpot City slot machine games on our website are a must try for our slot lovers. The jackpot city slot machine games on our website 전주 출장샵 are a must try for our slot lovers. The jackpot city slot machine games on our website are 의정부 출장샵 a must try for our slot lovers. The jackpot city slot machine games on our website 제주도 출장샵 are a must try for our slot lovers. The jackpot city slot machine games on our website are a must 청주 출장안마 try for our slot lovers.

    ReplyDelete

Post a Comment

Popular posts from this blog

ពិធីភ្ជាប់ពាក្យ

វីធីធ្វើធុងសំរាមកែច្នៃពីដបទឹកសុទ្ធ

រំលឹករឿងស្បែកជើងសំបកង់ឡាន